ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ខេត្តនានា នៅទូទាំងប្រទេស បាននឹងកំពុង ធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល


យោងតាមសេចក្តីសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ ស្តីពីការបិទចរាចរណ៍ទូទាំងប្រទេសរយៈពេល ១៤ថ្ងៃ ចាប់ពីម៉ោងសូន្យ ថ្ងៃទី ៧ ដល់ ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ហើយមកដល់ម៉ោង៨:៣០នាទីយប់នេះ រដ្ឋបាលរាជធានី ខេត្តនានា នៅទូទាំងប្រទេស បាននឹងកំពុង ធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល នឹងបានចេញសេចក្តីណែនាំ ជាបន្តបន្ទាប់រួចហើយ ដូចច្នេះក្រៅពីរាជធានីភ្នំពេញ និងខេត្តកណ្ដាល បងប្អូនប្រជាពលរដ្ឋយើង ដែលមានបំណង ធ្វើដំណើរ ចាកចេញ ឬចូល ទៅបណ្តាខេត្តផ្សេងទៀត សូមចូលអនុវត្តទាំងអស់គ្នា ក្នុងគោលបំណងតែមួយគត់ ដើម្បីសុខមាលភាពពលរដ្ឋខ្មែរទាំងអស់គ្នា នឹងដើម្បីកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩។
ដោយ: ទទក

https://t.me/TVKlocal/2022

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង