ព័ត៌មានជាតិ

ឯកឧត្តម ហេង រតនា ដំណេីរឆ្ពោះទៅមុខ នៃសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩​នៅកម្ពុជា!


ឯកឧត្តម ហេង រតនា ដំណេីរឆ្ពោះទៅមុខនៃសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩​នៅកម្ពុជា!

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា អង្គភាពសុីម៉ាក់មានសុនខ​ មានឯកសារនិងសំភារ:ហ្វឹកហ្វឺន​ មានអ្នកមានសមត្ថភាពកាន់សុនខ​ និងមានគ្រូបច្ចេកទេសមានសមត្ថភាពបង្ហាត់បង្រៀនសុនខ​! រួមគ្នាជាមួុយសាស្ត្រាចារ្យវេជ្ជសាស្ត្រនៃសកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល​ ព្រមទាំងមានការគាំទ្រទាំងស្មារតីនិងសំភារ:ពីមិត្តភ័ក្តជាតិនិងអន្តរជាតិ​ ទាំងអស់គ្នាបន្តខិតខំនិងប្តេជ្ញាអនុវត្តតាមគំនិតផ្តួចផ្តេីមនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សមេ្តចតេជោ​ ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩​ ដេីម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩នៅកម្ពុជា​ ទាំងស្ថានភាពចំពោះមុខ និងអនាគតវែងឆ្ងាយទៅមុខទៀត។
សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩បានហ្វឹកហ្វឺននិងកំពុងប្រេីប្រាស់នៅប្រទេសមួយចំនួន​! ។

https://t.me/TVKlocal/2032

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី