ព័ត៌មានជាតិ

ទីបំផុត អ្នកភូមិព្រះដាក់បានរួចផុត ពីហានិភ័យ នៃការឆ្លងបន្តជំងឺកូវីដ១៩ នៅក្នុងសហគមន៍ហើយ!


ទីបំផុត អ្នកភូមិព្រះដាក់បានរួចផុតពីហានិភ័យនៃការឆ្លងបន្តជំងឺកូវីដ១៩ នៅក្នុងសហគមន៍ហើយ! វាជាដំណឹងដ៏គួរឱ្យរីករាយមួយសម្រាប់ភូមិព្រះដាក់ ក្រោយពីទទួលបានលទ្ធផលអវិជ្ជមានជាបន្តបន្ទាប់ពីការធ្វើតេស្តលើកំហាក ក្នុងរយៈកាលជិត២០ថ្ងៃបន្ទាប់ពីមានអ្នកវិជ្ជមានកូវីដម្នាក់បានមកពិសារនំបញ្ចុកនៅក្នុងភូមិនេះ ដែលជាហេតុតម្រូវឱ្យអ្នកប៉ះពាល់ដោយផ្ទាល់ចំនួនពីរគ្រួសារ ត្រូវបានហ៊ុមព័ទ្ធឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរហូតមកដល់ពេលនេះ។

ដើម្បីបញ្ចប់ភាពមន្ទិលសង្ស័យ និងជៀសវាងការរើសអើងដោយប្រការណាមួយ រដ្ឋបាលស្រុកបានរៀបចំលិខិតបញ្ចប់ការធ្វើចត្តាឡីស័ក និងអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មនំបញ្ចុកឡើងវិញ ព្រមទាំងប្រគល់ជូនលិខិតបញ្ជាក់លទ្ធផលអវិជ្ជមានកូវីដ១៩ ចេញដោយមណ្ឌលសុខភាពបន្ទាយស្រីផងដែរ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរភូមិឃុំ មន្ត្រីសុខាភិបាល ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់ ដែលបានជួយជ្រោមជ្រែង សម្របសម្រួល និងឧបត្ថម្ភគាំទ្រគ្រប់រូបភាព ដែលធ្វើឱ្យដំណើរការទប់ស្កាត់និងធ្វើចត្តាឡីស័កក្នុងអំឡុងពេលជាង២សប្តាហ៍កន្លងមកនេះប្រព្រឹត្តទៅបានដោយរលូន។ ទោះជាអ្វីៗបានវិលទៅរកភាពប្រក្រតីវិញហើយក៏ដោយ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីទាំងអស់ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាព”៣កុំ-៣ការពារ” ដើម្បីកាត់ផ្តាច់ការរីករាលដាលឆ្លងនៃជំងឺកូវីដ ដែលកំពុងតែបន្តរាតត្បាតនៅក្នុងប្រទេសរបស់យើង។

https://t.me/TVKlocal/2039

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី