ព័ត៌មានកីឡា

ខ្សែការពារ អង្គរថាយហ្គឺរ កីឡាករ តាំង ពិសី បាននិយាយថា សមាជិក ក្នុងក្រុមទាំងអស់គ្នាសុទ្ធតែប្តេជ្ញាថា ត្រូវការយកឈ្នះ ការប្រកួតជាមួយម្ចាស់ផ្ទះ នគរបាលជាតិ


ខ្សែការពារអង្គរថាយហ្គឺរ តាំង ពិសី និយាយថា ក្រុមទាំងមូលត្រូវការឈ្នះការប្រកួត

ខ្សែការពារ អង្គរថាយហ្គឺរ កីឡាករ តាំង ពិសី បាននិយាយថា សមាជិក ក្នុងក្រុមទាំងអស់គ្នាសុទ្ធតែប្តេជ្ញាថា ត្រូវការយកឈ្នះ ការប្រកួតជាមួយម្ចាស់ផ្ទះ នគរបាលជាតិ កាលពីថ្ងៃទី០៧ ខែមសេសា ឆ្នាំ២០២១ ក៏ដូចជា ប្រកួតបន្តបន្ទាប់ទៀត។

ខ្សែការពារ ស្លាបរូបនេះ បញ្ជាក់ប្រាប់ឱ្យដឹងថា ការប្រកួតប្រជែង ជាមួយនឹងជ័យជម្នះ ឱ្យបានច្រើន គឺដើម្បីក្ដោបក្តាប់ ឱកាសកាន់កាប់កំពូលតារាង ក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២១នេះ។ តាំង ពិសី លើកឡើងទៀតថា ដោយសារ តែក្រុមមានមូលដ្ឋាន នៅខេត្តសៀមរាប បានឈរនៅចំណាត់ថ្នាក់លេខល្អ បណ្ដោះអាសន្ន ក្រោយពីបានឈ្នះ ក្រុមសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ (ក្រុមទ័ព) កាលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។ តែទោះយ៉ាងណា ទីតាំងកំពូលតារាង របស់ពួកគេត្រូវបានដណ្ដើម យកវិញដោយ ភ្នំពេញក្រោន ដែលទើបឈ្នះ បឹងកេត ក្នុងការប្រកួត នៅថ្ងៃអង្គារ ទី០៦ ខែមេសាកន្លងមកនេះ។

សូមបញ្ជាក់ថា អង្គរថាយហ្គឺរប្រកួតបាន៣លើកក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា ២០២១ ដោយបើកឆាកស្មើព្រៃវែងអេហ្វស៊ី, ឈ្នះគិរីវង់សុខសែនជ័យ និងឈ្នះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ ដោយឡែក សម្រាប់នគរបាលជាតិវិញ មិនទាន់មានពិន្ទុក្នុងដៃនៅឡើយទេ ដោយចាញ់អគ្គិសនីកម្ពុជា និងអាស៊ីអឺរ៉ុបយូណាយធីតពីការប្រកួត២លើកកន្លងទៅ។ ទន្ទឹមនឹងនេះ កីឡាករសំខាន់ៗមួយចំនួនដូចជា ស៊ុន វណ្ណដេត, នួន បូរី និង Shane Booysen មិនទាន់វិលចូលរួមការប្រកួតបាននៅឡើយទេ ដោយសារតែបញ្ហារបួស និងសុខភាពរៀងៗខ្លួន ដែលនេះគឺជាឱកាសល្អរបស់ក្រុមអង្គរថាយហ្គឺ ក្នុងការស្វែងរកពិន្ទុបន្ថែម៕

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី