ព័ត៌មានកីឡា

CNCC លើកការប្រកួតវិសាខា ប៉ះអគ្គិសនីកម្ពុជាមកប្រកួតនាចុងសប្ដាហ៍នេះ


CNCC លើកការប្រកួតវិសាខា ប៉ះអគ្គិសនីកម្ពុជាមកប្រកួតនាចុងសប្ដាហ៍នេះ

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានប្រកាសលើកការប្រកួតរវាងក្រុមវិសាខា និងក្រុមអគ្គិសនីកម្ពុជាមកប្រកួតនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្នុងនាមគូប្រកួតបង្គ្រប់សប្ដាហ៍នៃលីគកំពូលកម្ពុជាសប្ដាហ៍ទី៤ ដ្បិតដំបូងឡើយក្រុមទាំងពីរត្រូវជួបគ្នានាថ្ងៃទី១៣ ខែមេសាខាងមុខនៅកីឡដ្ឋានអគ្គិសនីកម្ពុជា។

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានបញ្ជាក់ថា ការលើកពេលនេះធ្វើឡើង ក្រោយមានការឯកភាពគ្នារវាងតំណាងក្លិបទាំងពីរ។ ដូច្នេះនេះជាប្រកួតទី២ របស់ក្រុមវិសាខា និងជាការប្រកួតក្រៅដីលើកដំបូង បន្ទាប់ពីប្រកួតបើកឆាកស្មើក្រុមកងយោធពលខេមរភូមិន្ទ ០-០ ក្នុងដី ខណៈក្រុមអគ្គិសនីកម្ពុជាបានឆ្លងកាត់ ៣ប្រកួតរួចមកហើយ ជាមួយលទ្ធផលឈ្នះ១ និងចាញ់២។ គួរដឹងថា លីគកំពូលកម្ពុជាសប្ដាហ៍ទី៦ ដែលគ្រោងប្រកួតនាថ្ងៃទី១០ ខែមេសាចុងសប្ដាហ៍នេះត្រូវបានលើកពេល បន្ទាប់ពី CNCC បានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាលដើម្បីចាក់ជូនមន្ត្រី និងកីឡាករក្លិបអាជីពទាំងអស់នាថ្ងៃទី៩-១០ ខែមេសា។ ប៉ុន្តែដោយកីឡាករអគ្គិសនីកម្ពុជា និងវិសាខាបានទទួលការវ៉ាក់សាំងរួច ទើប CNCC អនុញ្ញាតឲ្យមានការប្រកួតករវាងក្រុមទាំងពីរនាចុងសប្ដាហ៍តែម្ដង៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី