ព័ត៌មានជាតិ

លោក ណុប ដារ៉ា អភិបាលរង ខេត្ត​​បាត់ដំបង បាន​អញ្ជើញដឹកនាំកិច្ច​ប្រជុំពិភាក្សា ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩


ថ្ងៃព្រហស្បតិ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១

លោក ណុប ដារ៉ា អភិបាលរង ខេត្ត​​បាត់ដំបង បាន​អញ្ជើញដឹកនាំកិច្ច​ប្រជុំពិភាក្សា ពង្រឹង​ការងារ និង​ដាក់​ផែនការអនុវត្ត​ដល់ក្រុមការងារថ្នាក់ខេត្តតាមដានត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង ដែលមានការចូលរួមពី​តំណាងកងកម្លាំងទាំង ៣ប្រភេទ តំណាង​មន្ទីរ និង​តំណាងអភិបាល​ នៃ​គណៈអភិបាលស្រុក​ដែល​ពាក់ព័ន្ធមួយចំនួន។

ក្នុងនោះដែរ លោក ណុប ដរ៉ា អភិបាលរង បាន​លើក​យកនូវ​បញ្ហាប្រឈម​ និងដំណោះស្រាយនានា​ ទាក់ទងនឹងការចុះអនុវត្ត​នូវ​វិធានការហាមឃាត់ជាបណ្តោះអាសន្ន នូវការ​ធ្វើដំណើរ​ចេញ​-ចូល​ខេត្តបាត់ដំបង ចាប់ពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ២០២១ ផងដែរ ៕

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង