ព័ត៌មានជាតិ

លោក សែម គន្ធា តំណាងលោក ស សុខា អនុប្រធាន ស.ស.យ.ក. បាននាំយកអំណោយជាសំភារៈពេទ្យ យកទៅប្រគល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជា


ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅទីស្នាក់ការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា លោក សែម គន្ធា តំណាងលោក ស សុខា អនុប្រធាន ស.ស.យ.ក. បាននាំយកអំណោយជាសំភារៈពេទ្យ យកទៅប្រគល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការកណ្តាល តាមរយៈលោក ទី ហ្សានិត ប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការកណ្តាល ស.ស.យ.ក.។ អំណោយដែលប្រគល់ជូនក្នុងឱកាសនោះរួមមាន អាវការពារ ២០ ០០០ ឈុត ម៉ាស ២០ ០០០ ម៉ាស់ និង របាំងការពារមុខ ២ ០០០ សម្រាប់ ដែលជាសំភារៈចាំបាច់ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋផងដែរ។
ជំនួសមុខឱ្យលោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. លោក ទី ហ្សានិត សូមគោរពថ្លែងអំណរគុណជូនចំពោះ លោក ស សុខា និងក្រុមការងារ ដែលតែងតែស្វែងរកការឧបត្ថម្ភគាំទ្រពីសំណាក់សប្បុរសជនគ្រប់ទិសទី ដើម្បីចូលរួមចំណែកដល់បេសកកម្ម និងបុព្វហេតុរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង