ព័ត៌មានជាតិ

លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់


លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ សូមជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២២ និង ៣០ នាទី អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ  អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣  នាក់ រួមមាន ៖
 ១/ ស្ត្រី អាយុ ២៦ ឆ្នាំ មានទីលំនៅ នៅបុរីមង្គលភ្នំពេញ ផ្ទះលេខ AC ៣១ ផ្លូវB1 ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
២/ បុរស អាយុ ៥៣ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ៣៨ ផ្លូវ៩០៧ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (អ្នកលក់ឥវ៉ាន់សែនព្រេននៅផ្សារអូរប្ញស្សី)។
៣/ បុរស អាយុ ៤១ ឆ្នាំ មានទីលំនៅ នៅផ្ទះលេខ២៧៣A ផ្លូវបេតុង សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ប្រពន្ធរបស់គាត់ជាអ្នកលក់បន្លែនៅផ្សារអូរប្ញស្សី)។
សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង