ព័ត៌មានជាតិ

ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារអូរឫស្


ករណីផ្ទុះការឆ្លងជំងឺ​កូវីដ១៩ នៅផ្សារអូរឫស្សី

គិតត្រឹមព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ មាន​មនុស្សសរុបចំនួន ៣៤៥ នាក់ ត្រូវបានរកឃើញថា វិជ្ជមានមេរោគកូវីដ-១៩ (COVID-19)​ ក្នុងចង្កោម ផ្សារអូរឫស្សី។

✍️​ សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩​​ (COVID-19) ដែលមានទីតាំងនៅ

​វិទ្យាល័យ​បាក់ទូក​
វិទ្យាល័យ​បឹង​ត្របែក​
មណ្ឌលសុខភាពចាក់អង្រែក្រោម​
មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី