ព័ត៌មានជាតិ

សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ) មន្ទីរពហុព្យាបាល​ និងសម្ភព #សំពៅមាស


សេចក្តីជូនដំណឹង (សូមពាក់ម៉ាស់ រក្សាគម្លាត នៅពេលចេញក្រៅ)

សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់សេវានៅ

 #មន្ទីរពហុព្យាបាល​ និងសម្ភព #សំពៅមាស​ (Sampeo Meas Polyclinic and Maternity)​ ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ134, ផ្លូវលេខ 143, សង្កាត់បឹងកេងកង៣, ខណ្ឌចំការមន

ចាប់ពីថ្ងៃទី ៣០ ខែមីនា ដល់ថ្ងៃទី ២ ខែមេសា ឆ្នាំ២០២១

 មូលហេតុ៖ អ្នក​ #ជំងឺកូវីដ១៩​ បានទៅទទួលសេវានៅទីតាំងខាងលើនេះ

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ

​វិទ្យាល័យ​បាក់ទូក​
វិទ្យាល័យ​បឹង​ត្របែក​
មណ្ឌលសុខភាពចាក់អង្រែក្រោម​
មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

 សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

https://t.me/TVKlocal

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង