ព័ត៌មានជាតិ

ករណីផ្ទុះការឆ្លងជំងឺ​ #កូវីដ១៩ នៅ #ផ្សារអូរឫស្សី គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៥៖១៤ ​មនុស្សសរុបចំនួន ៣៦៩នាក់


 ករណីផ្ទុះការឆ្លងជំងឺ​ #កូវីដ១៩ នៅ #ផ្សារអូរឫស្សី

គិតត្រឹមថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ ម៉ោង ១៥៖១៤ ​មនុស្សសរុបចំនួន ៣៦៩ នាក់ ត្រូវបានរកឃើញថា វិជ្ជមាន #មេរោគកូវីដ-១៩ (#COVID-19)​ ក្នុងចង្កោម ផ្សារអូរឫស្សី។

​ សូមអំពាវនាវជាថ្មីម្ដងទៀតដល់ប្រជាពលរដ្ឋ អ្នកលក់នៅ ផ្សារអូរឫស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ

​វិទ្យាល័យ​បាក់ទូក​
វិទ្យាល័យ​បឹង​ត្របែក​
មណ្ឌលសុខភាពចាក់អង្រែក្រោម​
មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

​ សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមអរគុណ!

https://t.me/TVKlocal/2639

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង