ព័ត៌មានជាតិ

ចូលឆ្នាំនៅផ្ទះ​ សម្រាប់អបអរឆ្នាំថ្មី​ ២០២១!


ចូលឆ្នាំនៅផ្ទះ​ សម្រាប់អបអរឆ្នាំថ្មី​ ២០២១!

ឆ្នាំនេះ​ គឺជាឆ្នាំដែលយើងកំពុងធ្វើការដោយមិនគិតពីការនឿយហត់ទាំងយប់ទាំងថ្ងៃដើម្បីដេីរចេញពីប្រអប់ Covid-19 ។ មិនទាន់ហួសពេលនៅឡេីយទេ​ ដែលយេីងអាចរួមគ្នាធ្វេីសកម្មភាព​ និងឆ្លើយតបជាមួយគ្នាឥឡូវនេះ​ ដើម្បីឆាប់ទទួលបានជីវិតធម្មតាថ្មីរបស់យើង​ ហើយមិនត្រូវបណ្តោយឱ្យមេរោគចង្រៃនេះ​ វាត្រួតត្រាយើងបានឱ្យសោះ​ យើងចាំបាច់ត្រូវតែគ្រប់គ្រងវាឱ្យបានក្នុងពេលឆាប់ៗខាងមុខនេះ!​ អនុវត្តវិធានការ​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងការពារកូវីដ-១៩​ +​ចូលឆ្នាំនៅផ្ទះ​ =​ ឈ្នះកូវីដ-១៩។

គោរពជូនពរឆ្នាំថ្មីពីលោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ ជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស។

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង