ព័ត៌មានជាតិ

ឯកឧត្តម ហេង រតនា "ឧបករណ៍ចាប់ក្លិនវីរុសកូវីដ-១៩ សំរាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩​ បានមកដល់កម្ពុជាដោយសុវត្ថិភាព"


ឯកឧត្តម ហេង រតនា "ឧបករណ៍ចាប់ក្លិនវីរុសកូវីដ-១៩ សំរាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩​ បានមកដល់កម្ពុជាដោយសុវត្ថិភាព"
---------------------
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ឧបករណ៍ចាប់ក្លិនវីរុសកូវីដ-១៩ សំរាប់ហ្វឹកហ្វឺនសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩​ ដែលជាអំណោយរបស់ក្រុមជំនាញខាងសុនខហិតក្លិន​ ដែលមូលដ្ឋាននៅប្រទេសស្វីសនោះ​ បានមកដល់កម្ពុជាដោយសុវត្ថិភាព
ឯកឧត្តម ហេង រតនា សូមអរគុណក្រុមជំនាញសុនខ​Getxent ដែលបានផ្តល់អំណោយនេះសំរាប់គាំទ្រក្រុមការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកវីរុសកូវីដ១៩​នៅកម្ពុជា​ ដែលជាគំនិតផ្តួចផ្តេីមនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់សម្តេចតេជោ​ ក្នុងគោលបំណងស្វែងរកគ្រប់បច្ចេកទេសនិងលទ្ធភាពដេីម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា​រួចផុតពីជម្ងឺកូវីដ១៩!!
កំលាំងជំនាញសុនខសុីម៉ាក់​ និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ រួមសហការគ្នាក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩នេះ​។
ក្តីសង្ឃឹមគឺ​ សុនខអាចបញ្ជាក់ឱ្យដឹងពីវត្តមានវីរុស​ក្នុងខ្លួនមនុស្ស អាចកំណត់មុខសញ្ញាអ្នកផ្ទុកវីរុសមានល្បឿនលឿន​ និងជាមធ្យោបាយស្វែងរកអ្នកផ្ទុកវីរុសក្នុងចំណោមនុស្សច្រេីន!

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង