ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​​ សុំរក្សាភាពស្ងប់ស្ងៀម​ ជាជាងសម្រុកទៅផ្សារដែលបង្កេីតបានជាភាពកកកុញមនុស្សច្រេីន​


អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមអំពាវនាវជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​​ សុំរក្សាភាពស្ងប់ស្ងៀម​ ជាជាងសម្រុកទៅផ្សារដែលបង្កេីតបានជាភាពកកកុញមនុស្សច្រេីន​ ជម្រុញនូវហានិភ័យកាន់តែខ្ពស់ឡេីងថែមទៀតដល់បងប្អូនក្នុងការឆ្លងវីរុសកូវីដ-១៩​។ បងប្អូនអាចនឹងឆ្លងជំងឺកូវីដ-១៩​ បានគ្រប់ពេលនៅពេលដែលនៅកន្លែងប្រជ្រៀតគ្នាខ្លាំងពេកនោះ​ ឫកន្លែងដែលមិនមានគម្លាតគ្នាពីមួយម៉ែត្រកន្លះឡេីង​ ហេីយមិនមានពាក់ម៉ាស់​ និងលាងដៃញឹកញាប់ទេនោះ។ សូមត្រូវចងចាំថា​ វីរុសកូវីដ-១៩​ សប្បាយចិត្តខ្លាំង​ ចូលចិត្តខ្លាំង​ និងពេញចិត្តជាទីបំផុត​ ក្នុងការដេីរចម្លងពីបុគ្គលម្នាក់ទៅម្នាក់ទៀត​ បានយ៉ាងងាយស្រួលដោយមិនមានរបាំងហាមឃាត់​ ឫសម្លាប់វីរុសដ៏សាហាវនេះនោះ។ សុំជឿជាក់លេីវិធានការរបស់រាជរដ្ឋភិបាល​ ដែលមានការគិតគូរត្រឹមត្រូវ​ នឹងមិនបិទជិតឈឹងមិនឱ្យមានវិធីក្នុងការរកម្ហូបអាហារទទួលទាននោះឡេីយ​។ សូមចូលរួមអនុវត្តវិធានការ​ ៣ការពារ​ +​ ៣កុំ​ +​ ចាក់វ៉ាក់សាំងការពារកូវីដ-១៩​ +​ចូលឆ្នាំនៅផ្ទះ​ ដេីម្បីឈ្នះការវ៉ៃលុកកូវីដ-១៩​ ដោយបុគ្គលមានការទទួលខុសត្រូវខ្ពស់សម្រាប់សុខភាពផ្ទាល់ខ្លួន​ សុខភាពគ្រួសារខ្លួន​ និងដេីម្បីសហគមន៍យេីង​។

សូមអរគុណ

https://t.me/TVKlocal/2803

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង