ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ចំនួន ១នាក់ ជាអ្នកលក់នំនៅផ្សារក្រោម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១


អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន ១នាក់ ជាអ្នកលក់នំនៅផ្សារក្រោម នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

ជាមួយគ្នានេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ពិសេសអាជីវករផ្សារក្រោម និងអ្នកធ្លាប់ចេញចូលផ្សារក្រោម សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

https://t.me/TVKlocal/2834

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង