ព័ត៌មានជាតិ

យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​នាព្រឹកថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២១​ នេះ​ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩


យោងតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី​នាព្រឹកថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២១​ នេះ​ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នេីសុំឯកឧត្តម​ លោកជំទាវ​ ដែលជាប្រធានអនុគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌក្រសួង​ និងស្ថាប័ន ឫខេត្តទាំងអស់​ ប្រញាប់ធ្វេីបញ្ជីឈ្មោះ​ និងសូមផ្តល់បញ្ជីឈ្មោះ​ ក្រុមគ្រួសារដែលនៅក្នុងផ្ទះជាមួយគ្នា​ ជាប្តី​ ប្រពន្ធ​របស់បុគ្គលិក​ មន្ត្រីរាជការស៊ីវិល​ទាំងអស់​ និងកូន១៨ឆ្នាំឡេីង​ ឪពុកម្តាយ​ (អាយុ​ ៥៩ឆ្នាំចុះបេីមាន)​ និងអ្នកនៅជាមួយ​ (យកតែអ្នកដែលនៅក្នុងផ្ទះតែមួយជាមួយបុគ្គលិក​ មន្ត្រីរាជការរបស់យេីង)​ ដែលមិនទាន់បានចាក់វ៉ាក់សាំង​ ប្រញាប់បញ្ជូនទៅលេខាធិការដ្ឋាន​ គ.វ.ក-១៩​ ឱ្យបានត្រឹមថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២១​ ជាកំហិត​ ដេីម្បីជាមូលដ្ឋានធ្វេីផែនការចាក់វ៉ាក់សាំងជូនឱ្យបានទាន់ពេលវេលា។

សូមឯកឧត្តម​ ស្រូយ​ អាដុល្លា​ ប្រធានលេខាធិការដ្ឋាន​ គ.វ.ក-១៩​ ចាត់ចែងតាមដានបន្ត​ និងប្រមូលយកបញ្ជីឈ្មោះទាំងនេះ​ ទៅតាមក្រសួង​ ស្ថាប័ន​ និងខេត្តនិមួយៗ​ ឱ្យបានឆាប់បំផុតដែលអាចធ្វេីទៅបាន​។ ក្រសួង​ ស្ថាប័ន​ ឫខេត្តណាដែលមិនបានបញ្ជូនឈ្មោះមក​ គ.វ.ក-១៩​ និងចាត់ចែងទៅវគ្គក្រោយៗទៀតនៅពេលដែលមានបញ្ជីឈ្មោះបានផ្ញេីមកដល់​ គ.វ.ក-១៩។ ដោយស្ថានភាពរាតត្បាតជំងឺកូវីដ-១៩​ ខ្លាំង​ សូមឯកឧត្តម​ លោកជំទាវ​ មេត្តាយកចិត្តទុកដាក់លេីការងារនេះទាំងអស់គ្នា​ ដេីម្បីត្រៀមលក្ខណ:ចាក់វ៉ាក់សាំង​ឱ្យបានទាន់ពេល នៅពេលដែលមានវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ទៀត។

សូមអរគុណ!!

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី