ព័ត៌មានជាតិ

រហូតដល់ម៉ោង​ ០២:៣០​ រសៀល​ ថ្ងៃទី ១៥ មេសា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ #៣៤៤នាក់​


រហូតដល់ម៉ោង​ ០២:៣០​ រសៀល​ ថ្ងៃទី ១៥ មេសា ២០២១​ យេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ #៣៤៤នាក់​ (ឆ្លងសហគមន៌​:​ ៣៣៩​ និងនាំចូល:​ ៥) និងមានជាសះស្បេីយ​ #២៩នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ #៥២១៨នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ #២៨៥៨នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន #២៣១៩នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ #១នាក់​ សរុប​ស្លាប់ #៣៦នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។

យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។

យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។

សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំ

បូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។

យេីងបានធ្វេីតេស្តចំនួន​ 795819 ស្មេីនឹង​ 47370 ក្នុង១លាន នាក់

ពត៌មានបន្ថែមសូមទាក់ទងលេខ​ 115

https://t.me/TVKlocal/2871

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី