ព័ត៌មានជាតិ

អាជ្ញាធរស្រុកខ្សាច់កណ្តាល បង្ហាញឈ្មោះអ្នកប៉ះ ពាល់ផ្ទាល់ និងប្រយោលចំនួន ១២នាក់ ក្រោយពីបានរកឃើញករណីវិជ្ជមានកូវីដ-១៩លើស្ត្រីម្នាក់អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល


អាជ្ញាធរស្រុកខ្សាច់កណ្តាល បង្ហាញឈ្មោះអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលចំនួន ១២នាក់ ក្រោយពីបានរកឃើញករណីវិជ្ជមានកូវីដ-១៩លើស្ត្រីម្នាក់អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល

-------------

នៅយប់ថ្ងៃព្រហស្បតិ៍ ០៤កេីត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរស្រុកខ្សាច់កណ្តាលបានរកឃើញករណីឈ្មោះ ឯម សារ៉េត ភេទស្រី អាយុ៤៤ឆ្នាំ ដែលមានផ្ទុកវិជ្ជមានមេរោគកូវីដ-១៩ មានទីលំនៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាននៅមើលថែប្ដីរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។

លោក ប៊ុន ផេង អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានដឹកនាំក្រុមការងារចុះពិនិត្យ

ស្រាវជ្រាវទាំងយប់ ដើម្បីរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយ ហើយក្រោយពីបានសួរនាំព័ត៌មានអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលរួមមាន

• អ្នកពាក់ព័ន្ធផ្ទាល់ ១ នាក់ឈ្មោះ ប៉ិ ធារី ភេទស្រី ទៅសួរសុខទុកផ្ទាល់នៅពេទ្យលោកសង្ឃ

• អ្នកពាក់ព័ន្ធប្រយោលបន្តពីឈ្មោះ ប៉ិ ធារី ចំនួន ១១នាក់ ស្នេីនឹង ០៣គ្រួសារ ស្នាក់នៅផ្ទះតែមួយ មានឈ្មោះ ៖

1. ឈ្មោះ វុទ្ធី សីហា ភេទប្រុស កូនបង្កេីត

2. ឈ្មោះ វុទ្ធី រីណា ភេទស្រី កូនបង្កេីត

3. ឈ្មោះ សៀម មឿន ម្តាយ

4. ឈ្មោះ សួន ប៉ិ ភេទប្រុស ឪពុក

5. ឈ្មោះ សៀង ទូច ភេទប្រុស អំ

6. ឈ្មោះ ង៉ិន យីម ភេទស្រី មីង

7. ឈ្មោះ ផាត រ៉ាម៉ា ភេទប្រុស បងថ្លៃ

8. ឈ្មោះ ផាត ម៉ូលីន ភេទស្រី ក្មួយ

9. ឈ្មោះ ផាត ពុទ្ធិយុទ្ធ ភេទប្រុស ក្មួយ

10. ឈ្មោះ ប៉ិ ធីតា ភេទស្រី ប្អូនស្រី

11. ឈ្មោះ ប៉ិ ស៉ីដន ភេទស្រី បងស្រី

បច្ចុប្បន្នអាជ្ញាធរបានធ្វេីការចង់ខ្សែព័ទ្ធផ្ទះ និងណែនាំឲ្យនៅក្នុងផ្ទះ ដោយចាត់ឲ្យកម្លាំងប៉ុស្តិ៍ និងប្រជាការពារ យាមប្រចាំការឃ្លាំមេីលផងដែរ ។

ប្រភព: រដ្ឋបាលស្រុកខ្សាច់កណ្តាល

https://t.me/TVKlocal/2959

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី