ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា


រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា ការធ្វើដំណើរទៅមន្ទីរពេទ្យ កន្លែងព្យាបាល ឬឱសថស្ថានដោយមូលហេតុសុខភាពបន្ទាន់ ក្នុងភូមិសាស្ត្រដែលបិទខ្ទប់ ត្រូវបានអនុញ្ញាត
ដោយទ្បែក ការធ្វើដំណើរចេញ-ចូលតំបន់បិទខ្ទប់ ដោយមូលហេតុសុខភាពបន្ទាន់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច និងមិនត្រូវធ្វើដំណើរលើសពី ៤ នាក់ នោះទេ។
លោកអ្នកត្រូវមានភ្ជាប់នូវឯកសារដូចតទៅ ៖
ក) ឯកសារបញ្ជាក់អត្តសញ្ញាណបុគ្គល (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លិខិតឆ្លងដែន សៀវភៅគ្រួសារ ឬសំបុត្រកំណើត)
ខ) លិខិតបញ្ជាក់ ឬលិខិតណាត់ជួប ដែលចេញដោយមន្ទីរពេទ្យ ឬកន្លែងព្យាបាលនោះ ប្រសិនបើមាន។
សូមប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល រួមមានការពាក់ម៉ាស ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ វាស់កម្តៅ និងរក្សាគម្លាតសុវត្ថិភាព ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងករណីខាងលើនេះដែរ ប្រសិនបើបងមានឯកសារបញ្ជាក់គ្រប់គ្រាន់ និងត្រឹមត្រូវហើយ ប៉ុន្តែមិនអាចធ្វើដំណើរបាន សូមបញ្ជាក់ឱ្យបានច្បាស់លាស់នូវទីតាំង និងលេខទូរស័ព្ទទំនាក់ទំនង ដើម្បីក្រុមការងារសម្របសម្រួលដោះស្រាយជូន។ សូមអរគុណ!

ចង់បានព័ត៌មានថ្មីពិត សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង