ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា


រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនថា សមត្ថកិច្ចនឹងត្រូវបានអនុញ្ញាតឱ្យធ្វេីដំណេីរទៅប្រកបការងារ ឬមុខរបរ ចំពោះអាជីវកម្ម ឬមុខរបរ ឬសេវាកម្ម ដែលត្រូវបានអនុញ្ញាតឱ្យដំណេីរការ ដោយប្រេីប្រាស់ឯកសារចំនួន ៣ ដូចខាងក្រោម:

១. លិខិតអនុញ្ញាតការធ្វេីដំណេីរចេញដោយ គបខ
២. លិខិតបញ្ជាក់អត្តសញ្ញាណ (អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណេីត ឬសៀវភៅគ្រួសារជាដេីម) និង
៣. លិខិតបញ្ជាក់ការងារចេញដោយក្រុមហ៊ុន ឬពីអាជ្ញាធរ។

***. ចំពោះ អ្នកប្រកបអាជីវកម្ម ឬសេវាកម្មដឹកជញ្ជូនទាក់ទងនឹងម្ហូបអាហារ,គ្រឿងឧបភោគបរិភោគ, សេវាប្រៃសណីយ និងទូរគមនាគមន៍ ដែលជាសេវាអាទិភាព អាចធ្វេីដំណេីរ ដោយប្រាស់ឯកសារទី ២ និង ទី៣ មួយរយៈខ្លីសិន។

សូមម្ចាស់អាជីវកម្ម ឬសេវាកម្ម ខាងលេី រូតរះ ទៅស្នេីសុំលិខិតអនុញ្ញាត ធ្វេីដំណេីរពី គ.ប.ខ. (សាលារាជធានីភ្នំពេញ) ដែលអាជ្ញាធរនឹងធ្វើការកំណត់អំពីទីតាំង និងលក្ខខណ្ឌក្នុងការស្នើសុំក្នុងពេលឆាប់ៗខាងមុខនេះ។

ចង់បានព័ត៌មានថ្មីពិត សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី