ព័ត៌មានជាតិ

ដើម្បីប្រាកដថា អាជីវករ ដែលបាន និងកំពុងធ្វើសកម្មភាពលក់ ដូរ នៅក្នុងផ្សារបណ្តោះអាសន្ន កីឡដ្ឋាន ក្រុងតាខ្មៅនេះ គ្មាននណាម្នាក់មានផ្ទុកវីរុសកូវីដ-១៩


ដើម្បីប្រាកដថា អាជីវករ ដែលបាននិងកំពុងធ្វើសកម្មភាពលក់ ដូរ នៅក្នុងផ្សារបណ្តោះអាសន្ន កីឡដ្ឋាន ក្រុងតាខ្មៅនេះ គ្មាននណាម្នាក់មានផ្ទុកវីរុសកូវីដ-១៩ នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជំនាញ ចុះប្រមូលយកបងប្អូនអាជីវករប្រមាណ ៣៥០នាក់ យកសំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។
អាជីវករ ដែលបានយកសំណាករួច ហើយលទ្ធផលអវិជ្ជមាន និងមានលិខិតបញ្ជាក់ នឹងត្រូវអនុញ្ញាតឱ្យចូលលក់បន្តនៅក្នុងផ្សារនេះ។
????✍️✍️ចង់បានព័ត៌មានថ្មីពិត សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

ព័ត៌មានជាតិ

អត្ថបទទាក់ទង