ព័ត៌មានជាតិ

អាជ្ញាធរក្រុងស្ទឹងសែនបានបញ្ជូនប្រជាពលរដ្ឋចំនួន១៤ នាក់ ដែលទើបត្រឡប់មកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យកំពង់ធំ


អាជ្ញាធរក្រុងស្ទឹងសែនបានបញ្ជូនប្រជាពលរដ្ឋចំនួន១៤ នាក់ ដែលទើបត្រឡប់មកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យកំពង់ធំ
------------
កាលពីថ្ងៃទី១៧ .១៨ .និងទី១៩ ខែមេសា ឆ្នាំ២០២១រដ្ឋបាលក្រុងស្ទឹងសែន ខេត្តកំពង់ធំសហការជាមួយរដ្ឋបាលសង្កាត់ដំរីជាន់ខ្លា សង្កាត់អាចារ្យលាក់ សង្កាត់ព្រៃតាហ៊ូ និងសង្កាត់ស្រយ៉ូវ បានបញ្ជូនប្រជាពលរដ្ឋចំនួន១៤ នាក់ ដែលទើបត្រឡប់មកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា មកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យកំពង់ធំ ។
រដ្ឋបាលក្រុងស្ទឹងសែន សូមសំណូមពរដល់ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែនទាំងអស់ មេត្តាជូនដំណឹងដល់បងប្អូន សាច់ញាតិ របស់ខ្លួន ផ្អាកការត្រលប់មកផ្ទះ ស្រុកកំណើត ហើយបើត្រលប់មក អាជ្ញាធរគឺតម្រូវអោយធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅមណ្ឌល ចត្តាឡីស័កវិទ្យាល័យកំពង់ធំ។
រដ្ឋបាលក្រុងក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមផ្តល់ព័ត៌មានពីការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនមករដ្ឋបាលក្រុងដើម្បីរដ្ឋបាលក្រុងចុះទៅពិនិត្យសុខភាព នឹងដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃតាមនីតិវិធី និង វិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈអាជ្ញាភូមិ ឬសង្កាត់ក្នុងភូមិសាស្ត្រខ្លួន ឬរាយការណ៍មករដ្ឋបាលក្រុងផ្ទាល់តាមរយៈទូរស័ព្ទលេខ ០៧៧ ៣០៨ ០០៥ ។
ចង់បានព័ត៌មានថ្មីពិត សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី