ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បន្ទាប់ពីបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ


មន្ត្រីយោធាម្នាក់ត្រូវសមត្ថកិច្ចចាប់ដាក់ខ្នោះ បន្ទាប់ពីបើកម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ
------------
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុរសម្នាក់ឈ្មោះ ខៀវ ចាន់សុភក្ត្រា អាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចនៃអធិការខណ្ឌជ្រោយចង្វារឃាត់ខ្លួននៅព្រឹកថ្ងៃ២០ ខែមេសា ឆ្នាំ២០២១ ដោយការបើកបរម៉ូតូបុកប៉ារ៉ាស់បិទខ្ទប់នៅគោលដៅរង្វង់មូលតាព្រហ្ម ខណ្ឌជ្រោយចង្វារ ដោយបានជេរប្រមាទមើលងាយ និងវាយបង្ករបួសស្នាមមកលើសមត្ថកិច្ច ។
ពេលនេះសមត្ថកិច្ចកំពុងតែនាំខ្លួនមកអធិការខណ្ឌដើម្បីធ្វើការសាកសួរ និងរៀបចំសំណុំឯកសារបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចង់បានព័ត៌មានថ្មីពិត សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី