ព័ត៌មានកីឡា

គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានចូលរួម មហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៣៩


គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានចូលរួម មហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៣៩ ដែលបានប្រារព្ធ កាលពីថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ តាមប្រព័ន្ធ Video Conference ពីទីក្រុង Muscat ប្រទេស Oman ដោយមាន ៤៥ ប្រទេសចូលរួម ក្នុងនោះគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងជាប្រធានណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម លី កុសល អគ្គ ហេរញ្ញិក គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នៅទីស្នាក់ការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា តាមរយៈ Video Conference ។ មហាសន្និបាត បានចាប់ផ្តើមដោយ សុន្ទរថាស្វាគមន៍ របស់ ព្រះអង្គម្ចាស់ សេក អាម៉ាត់ ប្រធាន ក្រុម ប្រឹក្សា អូឡាំពិកអាស៊ី និងសុន្ទរកថា គន្លឹះរបស់ បណ្ឌិត គូម៉ាស់បាច ប្រធាន គណៈកម្មាធិការអូឡាំពិក អន្តរជាតិ ។ របៀប វារៈសំខាន់គឺ ការបោះឆ្នោត ជ្រើសរើសទីក្រុង ម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា អាស៊ីលើកទី២១ ឆ្នាំ២០៣០ ដែលជាលទ្ធ ផល បានទៅទីក្រុង Doha ប្រទេស Qatar ទទួលបានជា ម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ី លើកទី២១ ឆ្នាំ២០៣០ រីឯ ទីក្រុង Riyadh ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ត្រូវបានសម្រេចឱ្យ ធ្វើម្ចាស់ផ្ទះ បន្ទាប់នាឆ្នាំ២០៣៤ តែម្តង ។ សូមជម្រាបបន្ថែម ថា សម្រាប់ប្រតិទិន រៀបចំការប្រកួតកីឡា អាស៊ី ជាបន្តបន្ទាប់ មានដូចខាងក្រោម ៖ ឆ្នាំ២០២២ ការប្រកួតលើកទី១៩ នៅ ទីក្រុង Hangzhou ប្រទេសចិន -ឆ្នាំ២០២៦ ការប្រកួតលើកទី២០ ដំបូងថា ធ្វើនៅទីក្រុង Sapporo ប៉ុន្តែដោយសារការ ប្រកួតកីឡា អូឡាំពិក Tokyo ២០២១ យកទីក្រុងនេះ រៀបចំ ការប្រកួតប្រភេទកីឡា មួយចំនួន ទើបថ្មីៗនេះជប៉ុន ស្នើសុំប្តូរ ធ្វើនៅទីក្រុង Nagoya វិញ ។ -ឆ្នាំ២០៣០ ការប្រកួតលើកទី២១ នៅទីក្រុង Doha ប្រទេស Qatar - ឆ្នាំ ២០៣៤ ការប្រកួត លើកទី២២ នៅទីក្រុង Riyadh ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ក្រោយពីស្តាប់របាយការណ៍ វឌ្ឍនភាព របស់ក្រុមប្រឹក្សា អូឡាំពិក អាស៊ី និងបទបង្ហាញនានារបស់ម្ចាស់ផ្ទះ ត្រៀមរៀបចំ ការប្រកួតនានារួចហើយ កម្ពុជាក៏ត្រៀមលក្ខណៈ ចូលរួមការប្រកួត កីឡាជា Games ឆ្នាំ២០២១ ដូចខាងក្រោម ៖

១. ការប្រកួតកីឡា អូឡាំពិករដូវក្តៅ Olympic Tokyo 2021

២.ការប្រកួតកីឡា អូឡាំពិកយុវជនអាស៊ី លើកទី៣ Asian Youth Games នៅទីក្រុង Shantou ប្រទេសចិន ២០២១ ។

៣.ការប្រកួតកីឡា អាស៊ីក្នុងសាល និងយុទ្ធគុនចំរុះ លើកទី៦ នៅទីក្រុងបាងកក និងចាន់បុរី ប្រទេសថៃ២០២១ ។

សូមបញ្ចាក់ថា មហាសន្និបាត បានត្រូវបញ្ចប់ ក្នុងថ្ងៃ ខែ ឆ្នាំដដែល វេលាម៉ោង ៩:០០នាទីយប់ ប្រកបដោយ បរិយាកាសស្និតស្នាល និងទទួលបានជោគជ័យ សម្រាប់ចលនា អូឡាំពិកអាស៊ី ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី