ព័ត៌មានជាតិ

មន្ទីរពេទ្យព្រះកុសុមៈ (#ពេទ្យលោកសង្ឃ) (កម្រិតហានិភ័យ)


 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅ មន្ទីរពេទ្យព្រះកុសុមៈ (#ពេទ្យលោកសង្ឃ) (កម្រិតហានិភ័យ)

​ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១

 មូលហេតុ៖ #អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ និងមានអ្នកជំងឺកូវីដ១៩ បានទៅសួរសុខទុក្ខ អ្នកជំងឺនៅទីតាំងខាងលើនេះផងដែរ

​ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីតាំងខាងលើនេះ

 ហើយប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ #កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ៖ ​វិទ្យាល័យ​បាក់ទូក​

 វិទ្យាល័យ​បឹង​ត្របែក​

 មណ្ឌលសុខភាពចាក់អង្រែក្រោម​

 មន្ទីរ​ពេទ្យខ្មែរ-សូវៀត​

 សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

​ វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ

 ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន

​ ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣

 មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

ព័ត៌មានជាតិ

អត្ថបទទាក់ទង