ព័ត៌មានជាតិ

ថ្នាំបាញ់សម្លាប់មេរោគ Germagic មានប្រសិទ្ធភាពរយះពេល ៧២ ម៉ោង របស់ ក្រុមហ៊ុន លីស៊ីនគ្រុប ផ្តល់សេចក្តី ស្រឡាញ់ ដើម្បីការពារសេចក្តីស្រឡាញ់ ជួយដល់មណ្ឌលកុមារកំព្រា ម្លប់តាប៉ាង ក្នុងការកសាងជាជញ្ជាំងការពារ ប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង


ថ្នាំបាញ់សម្លាប់មេរោគ Germagic មានប្រសិទ្ធភាពរយះពេល ៧២ ម៉ោង របស់ ក្រុមហ៊ុន លីស៊ីនគ្រុប ផ្តល់សេចក្តី ស្រឡាញ់ ដើម្បីការពារសេចក្តីស្រឡាញ់ ជួយដល់មណ្ឌលកុមារកំព្រា ម្លប់តាប៉ាង ក្នុងការកសាងជាជញ្ជាំងការពារ ប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង

ជាការចូលរួមចំណែកថែរក្សា និងលើកកម្ពស់សុខមាលភាពកុមារ ដែល កំពុងរស់នៅតំបន់ប្រឈមនិងការឆ្លងនូវជំងឺដ៏កាចសាហាវនាពេលបច្ចុប្បន្ននេះ គឺជំងឺកូវីដ-១៩ ក្រុមហ៊ុន លីស៊ីនគ្រុប ដឹកនាំដោយលោក liu zhe ming នាយក គ្រប់គ្រងទូទៅក្រុមហ៊ុន បានដឹកនាំក្រុមការងារបច្ចេកទេស ដោយយកទៅជា មួយនូវទឹកថ្នាំសម្លាប់មេរោគជាផលិតផល Gemagic ជាផលិតផល នាំ ចូលពី ហុងកុង មានប្រសិទ្ធភាពខ្ពស់ក្នុងការសម្លាប់មេរោគ រហូតដល់រយៈពេល ៣០ ថ្ងៃ មកជួយធ្វើការបាញ់នៅតាមការិយាល័យ បន្ទប់នានា និងទីធ្លា ក្នុង មណ្ឌលកុមារកំព្រាម្លប់តាប៉ាង ចំនួន ៣ កន្លែងនៅ ក្នុង ខេត្ត ព្រះសីហនុ ចាប់ពីថ្ងៃទី២០ ដល់ ២១ ខែមេសា ឆ្នាំ២០២១ ។

ជាមួយនឹងការជួយបាញ់ថ្នាំសម្លាប់មេរោគនេះដែរ ក្រុមហ៊ុន លីស៊ីនគ្រុប ក៏បានផ្តល់អំណោយជាសំភារ:មួយ ចំនួនជា ស្ព្រាយបាញ់សម្លាប់មេរោគ GERMAGIC ដបតូច ដបធំ ដែលអាចយកដាក់តាមខ្លួនបាន ជូនដល់មណ្ឌល កុមារកំព្រា ម្លប់តាប៉ាង ខេត្ត ព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្ត ព្រះសីហនុ។

លោក liu zhe ming នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន លីស៊ីនគ្រុប បាន បញ្ជាក់ថា ថ្នាំសម្លាប់មេរោគ GERMAGIC ជាផលិតផលមាន ប្រសិទ្ធភាព ខ្ពស់ ក្នុងការសម្លាប់មេរោគ ដែលបានឆ្លងកាត់ការពិសោធន៍ជាច្រើនប្រទេស ហើយ មានប្រសិទ្ធភាពខ្ពស់ក្នុងការ សម្លាប់មេរោគ និងមានប្រសិទ្ធភាព រយៈពេល រហូត ៣០ថ្ងៃ ។

តំណាងថ្នាក់ដឹកនាំ បុគ្គលិក និងកុមារកំព្រាទាំងអស់ក្នុងមណ្ឌល ម្លប់តាប៖ាង បានសំដែងការអរណរគុណចំពោះក្រុមហ៊ុន LIXIN GROUP ដែលបានជួយបាញ់ថ្នាំសម្លាប់មេរោគ និងបាននាំយកអំណោយ ជាស្រ្ពាយ បាញ់សម្លាប់មេរោគ មកជូននាឱកាសនេះ ស្របពេលដែលកំពុងត្រូវការចាំបាច់ ក្នុងការប្រេីប្រាស់ប្រចាំថ្ងៃ។សកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជា មួយរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងវិធាន ការប្រយុទ្ធ ប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះ សីហនុ ឱ្យទទួលបានជោគជ័យ ក្នុងពេលដ៏ខ្លីខាងមុខនេះ តាមរយះ ការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា តាមរយះការអនុវត្តន៏តាមការណែ នាំរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ អោយ មានប្រសិទ្ធិភាពខ្ពស់។

គួររំលឹកដែរថា កាលពីដើម ខែមករា ឆ្នាំ ២០២១ ក្រុមហ៊ុន លីស៊ីនគ្រុប បានផ្តល់អំណោយជាអង្ករ ១០ តោន ផ្តល់ជូនដល់មណ្ឌលកុមារកំព្រា ម្លប់តាប៉ាង ។

មជ្ឈមណ្ឌលកុមារកំព្រា ម្លប់តាប៉ាង បាន បង្កើតឡើងក្នុងឆ្នាំ ២០០៣ ជាអង្គការសប្បុរសធម៌មួយនៅក្នុង ខេត្តព្រះសីហនុ ដែលផ្តល់ ការ សិក្សាសេវាកម្មជំនាញធនធានមនុស្សនិងអ្វីដែលជាត្រូវការ ដើម្បីបង្កើតអនាគត ល្អ ប្រសើរសម្រាប់កុមារនិងគ្រួសារដែលជួបការលំបាក៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង