ព័ត៌មានជាតិ

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈ បញ្ជាការឯកភាពខណ្ឌរដ្ឋបាលសែនសុខ បានដឹកនាំកំលាំងចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ


នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌរដ្ឋបាលសែនសុខ បានដឹកនាំកំលាំងចុះបិទទីតាំងភោជនីយដ្ឋាន ម្លប់ស្បូវមានលាភ ដែលមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ថិតនៅផ្លូវលេខ ១០០៧ហ្សិត ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ​ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន០៦នាក់​ បច្ចុប្បន្នបាននាំខ្លួនទៅកាន់​អធិការ​រដ្ឋាននគរបាលខណ្ឌសែនសុន​ ដេីម្បី​អនុវត្ត​តាម​និតីវិធី។
ប្រភព: រដ្ឋបាលខណ្ឌសែនសុខ

ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

ព័ត៌មានជាតិ

អត្ថបទទាក់ទង