ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងថ្ងៃទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ


នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងថ្ងៃទី១ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហមសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅសង្កាត់ទួលសង្កែ១ ដែលមានបំណងស្មគ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដោយភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណ ឬសៀវភៅកំណើត និងឯកសារពាក់ព័ន្ធផ្សេងៗ ដែលអាចបញ្ជាក់ពីទីលំនៅពិតប្រាកដ។
ចំពោះទីកន្លែងចាក់វ៉ាក់សាំងសាំង មានទីតាំងស្ថិតក្នុងភូមិទួលសំពៅ ជិតផ្សាសាំហាន់ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ដោយ: ទទក
ចង់បានព័ត៌មានផ្លូវការ សូមអញ្ជើញចូលរួម Subscribe Telegram Channel អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាតាមរយៈ https://t.me/TVKlocal

ព័ត៌មានជាតិ

អត្ថបទទាក់ទង