ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ថ្មី ៥នាក់ សម្រាប់ថ្ងៃទី០៩ ខែឧសភានេះ ជាអ្នកដំណើរមកពីក្រៅខេត្ត !


អាជ្ញាធរខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ៥នាក់ សម្រាប់ថ្ងៃទី០៩ ខែឧសភានេះ ជាអ្នកដំណើរមកពីក្រៅខេត្ត !

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានជម្រាបដល់សាធារណជនថា៖ ក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ២០កុម្ភ: នេះ ខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៥នាក់ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ដែលជាករណីសង្ស័យ ត្រូវបានក្រុមការងារយកសំណាក និងធ្វើចត្តាឡីស័ក ដូចមានរាយនាមខាងក្រោម៖
១- ឈ្មោះ រ៉ែម អូន ភេទប្រុស អាយុ២៥ឆ្នាំ មានអាសយដ្ឋាននៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១។
២- ឈ្មោះ ហៃ ថារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១។
៣- ឈ្មោះ សន ណារី ភេទស្រី អាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
៤- ឈ្មោះ យាន តាក់ ភេទស្រី អាយុ២៩ឆ្នាំ មានអាសយដ្ឋាននៅភូមិថ្នល់ ឃុំយាង ស្រុកពួក ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។
៥- ឈ្មោះ ស្រឿរ គឹមឡាង ភេទស្រី អាយុ១៧ឆ្នាំ មានអាសយដ្ឋាននៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ធ្វើដំណើរមកពីខេត្តព្រះសីហនុដល់រាជធានីភ្នំពេញ និងបន្តដំណើរមកដល់ខេត្តសៀមរាប នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ https://t.me/TVKlocal/6365

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង